🌟 Strengthening Cooperation in Science, Technology, and Innovation
🌟 Strengthening Cooperation in Science, Technology, and Innovationរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
ក្រុមការងារនៃវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែវ សុជាតិ បានជួបពិភាក្សាការងារជាមួយតំណាងអង្គការអ៊ុកស្វាម, សមាគមប្រជាធិបតេយ្យ
ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការបន្ទាយស្រី ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសសម្រាប់កិច្ចសហការរួមគ្នា។
ជំនួបនេះមានគោលបំណងស្វែងយល់អំពីលទ្ធភាពនៃការសហការរវាង NISTI និងស្ថាប័នខាងលើ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីពង្រឹងចំណេះដឹង ជំនាញឌីជីថល និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការអភិវឌ្ឍអាជីវកម្ម។
តាមរយៈកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិនិត្យមើលទិសដៅនៃកិច្ចសហប្រតិបត្តិការដែលអាចអនុវត្តបាន ដោយផ្តោតលើការលើកកម្ពស់ការទទួលយក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងវិស័យសហគ្រាស។
ជំនួបនេះជាជំហានដ៏សំខាន់ក្នុងការបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងការអនុវត្តគម្រោងរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យសហគ្រាស និងការជំរុញនវានុវត្តន៍នៅកម្ពុជា។
