🌱 How can the harvesting and processing of cashew nuts in Cambodia become more efficient and create higher added value?
Sep 18, 2026
🌱 How can the harvesting and processing of cashew nuts in Cambodia become more efficient and create higher added value?រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លទ្ធផលទិន្នន័យស្តីពី «ការវាយតម្លៃបញ្ហាប្រឈម និងការបង្កើនប្រសិទ្ធភាពនៃការប្រមូលផលគ្រាប់ស្វាយចន្ទី និងការច្នៃ ព្រមទាំងយុទ្ធសាស្ត្រដែលអាចអនុវត្តបាននៅក្នុងប្រទេសកម្ពុជា»។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងទាំងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីអ្នកជំនាញ និងភាគីពាក់ព័ន្ធសរុប ៤៦នាក់។
💡 តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ សិក្ខាសាលាមានគោលបំណងរួមគ្នា កំណត់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រគន្លឹះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលផល និងការច្នៃបឋមគ្រាប់ស្វាយចន្ទី ព្រមទាំងរួមចំណែកបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់វិស័យស្វាយចន្ទីកម្ពុជា។
