Announcement: Registration for Training on Business and Economic Data Analysis Using STATA
Announcement: Registration for Training on Business and Economic Data Analysis Using STATAវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សេចក្តីណែនាំអំពីការវិភាគទិន្នន័យក្នុងអាជីវកម្ម និងសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់កម្មវិធី STATA» នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
🎯 លក្ខខណ្ឌចូលរួម៖
✅និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំនាញពាក់ព័ន្ធផ្សេងទៀត។
✅អ្នកស្រាវជ្រាវ និងអ្នកវិភាគវ័យក្មេងដែលទើបចាប់ផ្តើមអាជីព។
✅មន្ត្រីរាជការ និងមន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកការងារពាក់ព័ន្ធនឹងស្ថិតិ និងទិន្នន័យ។
✅អ្នកជំនាញផ្នែកទិន្នន័យ ដូចជា អ្នកគ្រប់គ្រងទិន្នន័យ និងអ្នកវិភាគទិន្នន័យ នៅក្នុងស្ថាប័ន និងអាជីវកម្ម។
📌 សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះ ចូលរួមដោយឥតគិតថ្លៃ និងកន្លែងមានចំនួនកំណត់។
អាស្រ័យហេតុនេះ លោក លោកស្រី និងសាធារណជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖
🔗 ចុះឈ្មោះចូលរួម៖
