Eight ITC Students Successfully Complete Short-Term Internship Programme at NISTI
Sep 18, 2026
Eight ITC Students Successfully Complete Short-Term Internship Programme at NISTIរាជធានីភ្នំពេញ - នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
និស្សិតកម្មសិក្សាចំនួន៨រូប មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ចប់ការចុះកម្មសិក្សារយៈពេលខ្លី ដោយជោគជ័យ នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI)។
ការចុះកម្មសិក្សានេះផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវលើប្រធានបទទាក់ទងនឹងគីមីចំណីអាហារ រួមមានសំបកវេចខ្ចប់, កត្តាដែលធ្វើឱ្យអាហារងាយខូច និងការកែច្នៃអាហារជាដើម។ តាមរយៈការសិក្សានេះ និស្សិតកម្មសិក្សាអាចបង្កើនការយល់ដឹងទាក់ទងនឹងគុណភាព និងសុវត្ថិភាពអាហារ។
🤝🏻តាមរយៈការគាំទ្ររបស់ NISTI នេះបានបង្ហាញពីការសហការយ៉ាងជិតស្និតជាមួយដៃគូ MoU ខណៈដែលចូលរួមអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការពង្រឹងទំនាក់ទំនងរវាងការរៀនសូត្រសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងវិស័យម្ហូបអាហារ។
