Study Visit to Strengthen Cooperation
Study Visit to Strengthen Cooperationរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាជំហានដ៏មានអត្ថន័យមួយបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានស្រាប់រវាងស្ថាប័នទាំងពីរ។ ភាពជាដៃគូ MoU នេះ ផ្តោតសំខាន់លើការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងឱកាសឱ្យនិស្សិតចុះកម្មសិក្សាដកយកបទពិសោធន៍ការងារជាក់ស្តែង។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ក្នុងផ្នែកផលិតកម្មខ្នាតូច និងផ្នែកវិភាគគុណភាព។
