Strengthening MSMEs and the Informal Economy in Cambodia through Artificial Intelligence (AI)
Strengthening MSMEs and the Informal Economy in Cambodia through Artificial Intelligence (AI)រាជធានីភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech, អង្គការអុកស្វាម, សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), អង្គការបន្ទាយស្រី និង Kenan Foundation Asia បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា”។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងស្ត្រីជាថ្នាក់ដឹកនាំមូលដ្ឋានក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សរុបប្រមាណ ៩០ រូប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងអង្គការអុកស្វាម សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការបន្ទាយស្រី។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
Strengthening MSMEs and the Informal Economy in Cambodia through Artificial Intelligence (AI)
